សុខភាព៖ បើប្រៀបមកអ្នកដែលមិនកើតជំងឺទាក់ទងនឹងក្រពះ អ្នកដែលកើតជំងឺក្រពះ គឺប្រឈមខ្លាំងនឹងអាការក្អួតចង្អោរក្នុងពេលធ្វើដំណើរទៅកាន់ទីឆ្ងាយៗ ហើយប្រសិនបើផ្លូវក្រឡុកជិះរលាក់ទៀតនោះ ឱកាសក្នុងការក្អួតចង្អោរក៏កាន់តែលឿននិងច្រើនទៅតាមនោះដែរ។
តែទោះជាយ៉ាងណា ក៏នៅមានរូបមន្តធម្មជាតិមួយជួយដោះស្រាយបញ្ហានេះដែរ ជាក់ស្ដែង ខ្ញី ជាមើមរុក្ខជាតិមួយប្រភេទដែលមានផ្ទុកនូវសារធាតុសកម្ម gingérols et les shogaols ដែលជាសារធាតុម្យ៉ាងមានតួនាទីចម្បងជួយសម្រួលដល់ចលនារបស់ក្រពះ បន្ថយអាការចង់ក្អួត និងមិនឱ្យក្អួតចេញមកក្រៅ។
ដូច្នេះ បើអ្នកមិនចង់ឱ្យអាការចង់ក្អួតធ្វើទុក្ខខ្លាំង និងមិនចង់ក្អួតនៅពេលធ្វើដំណើរ អ្នកគួរតែទទួលទានតែខ្ញី ឬពិសាខ្ញីឱ្យបាន ១០ ក្រាម មុននឹងឡើងជិះរថយន្តធ្វើដំណើរទៅទីឆ្ងាយ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom