(+855) 11 909 020 / 69 909 011

មិនគួរបណ្ដោយឱ្យក្មេងលើសទម្ងន់ តែត្រូវជម្រុញការបរិភោគបន្លែ

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ក្មេងគឺជាវ័យដែលកំពុងតែរីកលូតលាស់ខ្លាំង។ ក្នុងវ័យនេះ របបអាហារពិតជាសំខាន់ណាស់សម្រាប់ពួកគេ ដើម្បីប្រឆាំងជំងឺ និងពង្រឹងដល់ការលូតលាស់។ 

របបអាហារសម្រាប់កុមារអាយុក្រោម ៥ឆ្នាំ គួរតែទទួលទានបន្លែឱ្យបានច្រើនជាងសាច់ និងចាំបាច់ត្រូវតែសម្បូរសារធាតុរ៉ែ និង ជាតិវីតាមីន។ ក្នុងវ័យប្រព័ន្ធរំលាយអាហាររបស់ក្មេងអាចមិនទាន់រឹងមាំ ដើម្បីកិនអាហារស្វិតៗដូចជា សាច់ ជាដើម ដូច្នេះ បន្លែ គឺជាអាហារល្អសម្រាប់ក្មេង ព្រោះវាសម្បូរវីតាមីន និងសារធាតុដែលរាងកាយរបស់កុមារត្រូវការជាចាំបាច់ដើម្បីជម្រុញដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធការពារប្រឆាំងជំងឺផ្សេងៗ។

ជាមួយគ្នានេះដែរ អាណាព្យាបាលគ្រប់រូបគួរតែដឹងថា ក្មេងដែលមានអាយុចន្លោះចាប់ពី ២ ឆ្នាំ​ ទៅ ១៥ឆ្នាំ មិនគួរបណ្ដោយឱ្យពួកគេមានទម្ងន់លើសខ្លាំងនោះទេ ព្រោះពួកគេនឹងងាយប្រឈមជំងឺទឹកនោមផ្អែម ប្រភេទទី ២ ហេតុនេះ សូមកុំយល់ថាការឡើងទម្ងន់ខ្លាំងរបស់ពួកគេជារឿងធម្មតាឱ្យសោះ។ ​​​​​​​​​​​​

សរុបជារួមមក មាតិបិតា និងអាណាព្យាបាលគ្រប់រូប គួរតែផ្ដល់របបអាហារសម្បូរទៅដោយបន្លែឱ្យកុមារបរិភោគឱ្យបានច្រើន ដើម្បីជម្រុញដល់ការលូតលាស់របស់ពួកគេ និងកុំបណ្ដោយឱ្យក្មេងញ៉ាំអាហារ និងផឹកភេសជ្ជៈជាតិផ្អែមច្រើនពេកដែលអាចធ្វើឱ្យលើសទម្ងន់ខ្លាំង ដើម្បីការពារហានិភ័យផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២៕

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom