(+855) 11 909 020 / 69 909 011

ហេតុផល ៤ យ៉ាងសំខាន់ៗដែលក្មេងៗគួរជិះកង់ពេលទំនេរ

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការជិះកង់ ផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាពរបស់ក្មេង។ 
ខាងក្រោមនេះជាហេតុផល ៤ យ៉ាងសំខាន់ៗដែលក្មេងៗគួរជិះកង់ពេលទំនេរ៖ 
១. បណ្ដេញជាតិពុលពីរាង្គកាយ ធ្វើឱ្យសុខភាពល្អ ឈាមរត់ស្រួល និងឆ្អឹងរឹងមាំ នឹងលូតកំពស់បានល្អ។ 
២. ធ្វើឱ្យខួរក្បាលមានភាពវ័យឆ្លាត គិតរហ័សរហួន និងភាពច្នៃប្រឌិត។  
៣. បំបាត់ភាពតានតឹង ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបង្កើនការគិតបែបវិជ្ជមាន។  
៤. គួរណែនាំក្មេងជិះកង់ ដោយធាក់ច្រវ៉ាក់សន្សឹមៗ ឬជិះយឺតៗ ឆ្ពោះទៅរកទីកន្លែងណាមួយដែលគេចង់ទៅ វានឹងបង្រៀនក្មេងឱ្យមានភាពអត់ធ្មត់ មានអធ្យាស្រ័យល្អ។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom