សុខភាព៖ ផ្លែ និង ស្លឹករបស់ក្រូចសើច ត្រូវបានឱ្យដឹងថា គេបានយកវាទៅប្រើប្រាស់ធ្វើជាសាប៊ូកក់សក់បែបធម្មជាតិ ប្រើជាគ្រឿងបំបាត់ក្លិនមិនល្អក្នុងគេហដ្ឋាន និងប្រើជាថ្នាំដុះធ្មេញយ៉ាងមានប្រសិទ្ធិភាព។
ខាងក្រោមនេះជាការបញ្ជាក់ជូន៖
១- ថ្នាំដុះធ្មេញ៖ យកស្លឹកក្រូចសើចស្រស់ មកញីលើធ្មេញ ទុករយៈពេល ៣ ទៅ ៥នាទី រួចដុសសំអាតធ្មេញរបស់អ្នកតាមធម្មតា។
២- សាប៊ូកក់សក់៖ យកផ្លែក្រូចសើចចិតសម្រកឱ្យអស់ ពុះជាពីរ ឬជាចំណិតស្តើងៗ ញីថ្នមៗឱ្យសព្វលើសក់ក្បាលរបស់អ្នក ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី រួចលាងទឹកចេញជាការស្រេច។
៣- ដេញសត្វចង្រៃ៖ យកផ្លែក្រូចសើចដាក់ក្នុងបន្ទប់ទឹក ឬ ក្នុងផ្ទះ ដើម្បីបំបាត់ក្លិនមិនល្អ និងជួយដេញសត្វល្អិតចង្រៃផងដែរ។
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)