គូលេន ជាផ្លែឈើមានរសជាតិផ្អែម និងជូអែមឆ្ងាញ់ពិសា ព្រមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាព។
គូលេន មានផ្ទុកវីតាមីន និងសារធាតុរ៉ែ ដូចជា ជាតិ Oligonol ជាតិប៉ូតាស៉្យូម និងជាតិទង់ដែង ជាតិ Thiamin ជាតិ Niacin និងជាតិ Folates ផ្ទុកសារធាតុ Beta-carotene ច្រើនជាងការរ៉ុត និងវីតាមីន B និង C ហើយចំពោះវីតាមីន C គឺមានច្រើនជាងផ្លែក្រូចដល់ទៅ ៤០ ភាគរយឯណោះ។
វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែគូលេនផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖
១. ប្រឆាំងជម្ងឺមហារីក ជាពិសេសមហារីកសុដន់
២. ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរត់បានស្រួល
៣. ជំនួយដល់ចង្វាក់បេះដូង និងជួយការពារហានិភ័យពីជម្ងឺដាច់សរសៃឈាម និងគាំងបេះដូង
៤. ជួយបង្កើនកោសិកាឈាមក្រហម និងចូលរួមចំណែករក្សាតុល្យភាពសម្ពាធឈាម
៥. ជំនួយដល់ប្រព័ន្ធស៊ាំប្រឆាំងជម្ងឺ
៦. ជំនួយដល់ប្រព័ន្ធរាងកាយក្នុងការបំបែកអាហារកាបូអ៊ីដ្រាត
៧. បង្កើនថាមពល និងចូលរួមទប់ស្កាត់ការអស់កម្លាំងលឿន
៨. ទប់ស្កាត់បញ្ហាភ្នែកឡើងបាយ
៩. ជួយឱ្យឆ្អឹងរឹងមាំ
១០. ញ៉ាំផ្លែគូលេន ដូចបន្ថែមវីតាមីនលើស្បែក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅៗនៅលើស្បែក។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)