(+855) 11 909 020 / 69 909 011

ការឈឺចាប់ និងស្ពឹកស្រពន់នៃម្រាមដៃអាចប្រាប់យើងអំពីជំងឺក្នុងខ្លួន

សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការឈឺម្រាមដៃ គឺជាសញ្ញាមួយអាចប្រាប់យើងឱ្យដឹងថា យើងអាចនឹងមានជំងឺអ្វីម្យ៉ាងក្នុងខ្លួន។

ខាងក្រោមនេះជា ប្រភេទជំងឺដែលស្ដែងចេញពីរោគសញ្ញាឈឺចាប់ម្រាមដៃ៖
១- ជំងឺ Raynaud មានរោគសញ្ញា ម្រាមដៃត្រជាក់ មានដំបៅលើម្រាមដៃ និងឈឺចាប់ចុងម្រាមដៃ។ 
២- ជំងឺរលាកសន្លាក់ម្រាមដៃ មានរោគសញ្ញា ក្រហាយក្នុងម្រាមដៃជាពិសេសត្រង់ចុងម្រាមដៃ និងមានការឈឺចាប់ត្រង់ម្រាមដៃ។
៣- ជំងឺងាប់សរសៃប្រសាទ មានរោគសញ្ញា មានអារម្មណ៍ថាស្ពឹកស្រពន់ក្នុងម្រាមដៃខុសពីធម្មតា។ 
៤- ងាប់ជាលិកា មានរោគសញ្ញា ត្រជាក់ដៃឡើងសស្លេក និងស្បែកម្រាមដៃរឹង និងពេលចាប់កាន់វត្ថុក្នុងដៃគឺគ្មានអារម្មណ៍ថាដៃរបស់ខ្លួនកំពុងកាន់អ្វី។
៥- កើតជំងឺស្បែក មានរោគសញ្ញា មេរោគឆ្លងចូលក្នុងដៃបង្កទៅជាហើមចុងម្រាមដៃ ស្បែកឡើងប្រេះ ឬរបក។ 
៦- ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺពុកឆ្អឹង មានរោគសញ្ញា ឈឺចាប់ត្រង់សន្លាក់ម្រាមដៃ។ ជាទូទៅ រាល់ការប៉ះទង្គិចដល់ឆ្អឹង និងសាច់ដុំ សុទ្ធតែធ្វើឱ្យមានការឈឺចាប់ត្រង់សន្លាក់ម្រាមដៃ និងពិបាកកម្រើក។
៧- ដោយឡែកចំពោះការរងរបួសត្រង់ដៃ ឬផ្នែកណាមួយនៃសរីរាង្គក៏អាចជាមូលហេតុធ្វើឱ្យម្រាមដៃ និងសន្លាក់ដៃមានការឈឺចាប់ផងដែរ ហើយមិនមែនជារោគសញ្ញានៃជំងឺឡើយ។

ថ្វីត្បិតតែរោគសញ្ញានៅលើម្រាមដៃ និងសន្លាក់ដៃ ជាប់ទាក់ទងទៅនឹងជំងឺនៅក្នុងខ្លួនរបស់យើងក៏ពិតមែន ក៏ប៉ុន្តែក្នុងករណីខ្លះការឈឺចាប់ម្រាមដៃ ស្ពឹកស្រពន់ ឬឈឺសន្លាក់ម្រាមដៃ អាចបណ្ដាលមកពីមូលហេតុមិនមែនជំងឺ ដូចជាគ្រេចដៃ ឈឺសាច់ដុំជាដើម។ 

តែយ៉ាងណាមិញ បើអ្នកសង្កេតឃើញថា ម្រាមដៃ និងសន្លាក់ដៃរបស់ខ្លួនឈឺចាប់ខុសពីប្រក្រតីយូរថ្ងៃ ឬមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមរុះរាន់មកកាន់មន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលយកការព្យាបាលទាន់ពេលវេលា៕   

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)