ជាធម្មតា ដំបៅនឹងជាសះស្បើយវិញដោយខ្លួនឯង គ្រាន់តែយូរ ឬឆាប់ អាស្រ័យលើទំហំនៃមុខរបួស និងសុខភាពរបស់អ្នកជំងឺផ្ទាល់។
តែសូមកុំសង្ស័យឱ្យសោះ ប្រសិនបើអ្នកសង្កេតឃើញថា ដំបៅរបស់អ្នកមិនងាយជាសះស្បើយ គឺអាចបណ្ដាលមកពីមូលហេតុខាងក្រោមនេះ៖
- អ្នកប្រហែលជាមានផ្ទុកជំងឺអ្វីម្យ៉ាងក្នុងខ្លួន ទើបបានជាដំបៅមិនងាយជាសះស្បើយ។ ត្រូវដឹងថា ជំងឺខ្លះបានបំផ្លាញប្រព័ន្ធការពាររាងកាយ (ប្រព័ន្ធភាពស៊ាំ) ជាក់ស្ដែង អ្នកកើតជំងឺទឹកនោមផ្អែមជាដើម។ ចំពោះជំងឺទឹកនោមផ្អែមនេះទៀតសោត គេកត់សម្គាល់ឃើញថា ក្នុងករណីដែលដំបៅមិនជាសះស្បើយសោះ ក្នុងចន្លោះពី ៤សប្តាហ៍ ទៅ ៨សប្តាហ៍ គឺអាចជារោគសញ្ញាបញ្ជាក់ថា អ្នកប្រហែលកំពុងតែមានផ្ទុកជំងឺទឹកនោមផ្អែម ហេតុនេះអ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
- បន្ទាប់ពីរងរបួស អ្នកជំងឺលាងសម្អាតមុខរបួសមិនបានស្អាត ជាហេតុបណ្ដាលឱ្យដំបៅនៃមុខរបួសមិនងាយជះសះស្បើយ
- ពុំបានយកចិត្តទុកដាក់ក្នុងការតមអាហារ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
- ដំបៅនៅពេលដែលក្រៀមច្បាស់ជារមាស់ ហើយអ្នកប្រហែលជាភ្លេចខ្លួនកេះដុំដំបៅក្រៀមៗនោះ
ដូច្នេះ បើដំបៅរបស់អ្នក មិនងាយជាសះស្បើយខុសពីប្រក្រតី សូមអញ្ជើញរុះរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)