(+855) 11 909 020 / 69 909 011

តើខ្ញុំកើតជំងឺមហារីកមាត់ឬ? 

ជាទូទៅ ដំបៅ មិនមែនជារោគសញ្ញានៃជំងឺមហារីកនោះទេ ប្រសិនបើវាបាត់ទៅវិញក្នុងរយៈពេលខ្លី ឬយ៉ាងយូរ ២ សប្ដាហ៍ ក៏ប៉ុន្តែបើដំបៅនោះកើតឡើងក្នុងមាត់ក្នុងរយៈពេលយូរ រហូតសន្មត់ថាមិនអាចជាសះស្បើយ និងអាចឆ្លងរីករាលដាលទៅកាន់កន្លែងផ្សេងៗទៀតត្រង់បរិវេណមាត់ វាអាចជារោគសញ្ញានៃជំងឺមហារីកមាត់។ 

ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលអាចបញ្ជាក់បានថាអ្នកអាចនឹងកំពុងកើតជំងឺមហារីមាត់៖  

- ដំបៅកើតក្នុងមាត់គ្មានការឈឺចាប់ (មហារីកមាត់) ខុសពីដំបៅមាត់ធម្មតាមានអាការឈឺចាប់ 
- ដំបៅក្នុងមាត់មិនជាសះស្បើយ ហើយដំបៅឆ្លងរីករាលដាលទៅកន្លែងផ្សេងៗក្នុងប្រអប់មាត់ 
- អ្នកផឹកគ្រឿងស្រវឹង និងអ្នកជក់បារី ជាអ្នកប្រឈមជំងឺមហារីកមាត់ខ្លាំង 
- ដំបៅមិនជះសះស្បើយក្នុងរយៈពេលលើសពី ២ សប្ដាហ៍ឡើងទៅ 
- សណ្ឋានដំបៅក្នុងមាត់ មានរូបរាងថ្មីខុសពីដំបៅធម្មតា ដែលអ្នកធ្លាប់កើត ធ្លាប់ជួបប្រទះ 

ដូច្នេះ បើអ្នកសង្ស័យថាខ្លួនកើតជំងឺមហារីកមាត់ ដោយសារតែរោគសញ្ញាខាងលើកើតឡើងលើខ្លួន សូមអញ្ជើញរុះរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)