ការស្រាវជ្រាវបានឱ្យដឹងថា របបអាហារគឺជួយធ្វើឱ្យសុខភាពរបស់ឆ្អឹងរឹងមាំ មិនងាយពុក និងបន្ថយហានិភ័យជំងឺរលាកសន្លាក់ឆ្អឹង។
ខាងក្រោមអាហារជំនួយដល់ឆ្អឹងសន្លាក់៖
- បរិភោគប្រភេទអាហារឆ្អឹងជំនីឱ្យបានច្រើន ដូចជា ទឹកស៊ុបឆ្អឹងជំនី ឬឆ្អឹងខ្ចីរបស់គោ និងពពែ ឬឆ្អឹងជំនីអាំងជាដើម។
- ប្រភេទត្រីសម្បូរអូមេហ្គា ៣ ។
- បរិភោគអាហារសម្បូរជាតិកាលស្យូម (C) ព្រោះជាតិកាលស្យូមពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះឆ្អឹង។ អាហារសម្បូរជាតិកាលស្យូម និងល្អសម្រាប់ឆ្អឹងសន្លាក់រួមមាន អាហារឆ្អឹងជំនី អាហារសមុទ្របង្កង និងត្រីជាដើម។
- បន្លែពណ៌បៃតង សណ្ដែកសៀង និងបន្លែសម្បូរជាតិធញ្ញជាតិ (ប្រភេទគ្រាប់បណ្ដុះ)។
- បន្ថែមគ្រឿងទេស ម្ទេស ម្រេច និងខ្ញីក្នុងអាហារ។
- ម្ទេស គឺជាគ្រឿងទេសផ្ទុកនូវសារធាតុម្យ៉ាងឈ្មោះ Capsaicin ដែលជួយបំបាត់ការហើម និងឈឺចាប់សន្លាក់
- ផ្លែឈើសម្បូរវីតាមីន C គួរញ៉ាំផ្លែល្ហុង ម្នាស់ ក្រូចឆ្មារ ក្រូចថ្លុង និងផ្លែប៊័រ ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម ( Sokhakrom)