Description
សូមជំរាបសួរបងប្អូនទាំងអស់ ជាពិសេសអ្នកដែលមានបញ្ហាភ្នែក៖ ភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងបញ្ហាភ្នែកស្រអាប់មើលមិនច្បាស់ ឬបញ្ហាផ្សេងៗពាក់ពាន់ជាមួយនឹងបញ្ហាភ្នែក។ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ អង្គការរបស់យើងដោយមានជំនួយមនុស្សធម៌ និងគ្រូពេទ្យស្ម័គ្រចិត្តមកពីបរទេស នឹងបើកការពិនិត្យព្យាបាលជូនបងប្អូន និងអ្នកដែលមានបញ្ហាភ្នែក នៅទីតាំងអគារMetroលេខ៩០ ផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ។
សូមអរគុណ