Tagetes erecta Copositae
Part used
ផ្កា,ស្លឹក
Medical usage
គេប្រើប្រាស់ផ្កា និងស្លឹក នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ
-ផ្កាដាំទឹកផឹក ព្យាបាលជំងឺក្អកមាន់ ជំងឺភ្នែក និងដំបៅ។
-ទឹកច្របាច់ចេញពីផ្កា ប្រើសម្រាប់ព្យាបាលបូស -ឬសដូងបាត និងបន្សុទ្ធឈាម។
-ស្លឹកវាបុកបិត ព្យាបាលបូសទ្រនិច និងពិស។
-ទឹកពូតពីស្លឹក ព្យាបាលឈឺត្រចៀក។
-ទឹកចម្រាញចេញពីផ្កាមានប្រសិទ្ធិភាពប្រឆាំង មេរោគ និងរោគផ្សិត។
Habitat
ផ្កាស្បៃរឿង ជារុក្ខជាតិដាំលំអ និងរស់លូតលាស់ក្នុងតំបន់ដែលមានអាកាសក្ដៅសើម។
Description
ផ្កាស្បៃរឿង ជារុក្ខជាតិស្មៅកំពស់ ០,៥-១ ម៉ែត្រ ស្លឹកស្និតសេសគូ ទល់ទងគ្នាកូនស្លឹកមានកំពស់ ០,៥ ១,៥ ស.ម ទទឹង និង ១,៥- ៥ស.ម បណ្ដោយ។ ផ្កាពណ៌លឿង ឬទឹកក្រូចមានចំនួនច្រើន ឯកភេទ រាងជាកូនថាសតូចមួយ ផ្នែកកណ្ដាលនៃកញ្ចុំផ្ការាងជាបំពង់។
References
-ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦
-កែសម្រួលដោយៈ សុខក្រម