(+855) 11 909 020 / 69 909 011

ពុកមាត់ឆ្មាជ្រុង

Orthosiphon aristatus (Blume)

Part used

រុក្ខជាតទាំងមូល

Medical usage

គេប្រើប្រាស់រុក្ខជាតនេះទាំងមូល ធ្វើជាឱសថព្យាបាលជំងឺដូចជា ទឹកនោមផ្អែម រលាក និងហើម។​

 

កម្រិតនិងរបៀបប្រើៈ ស្លោរផឹកពី ៣០០-៥០០ម.ល ឬម្សៅស្ងួតពី ៣-៦ក្រាម សម្រាប់ព្យាបាលទឹកនោមផ្អែម។ ស្លឹកស្រស់បុក ឬកិនបំពោកលើដំបៅ ឬកន្លែងហើម រលាក។ 

Habitat

ពុកមាត់ឆ្មាជ្រុង គឺជារុក្ខជាតិត្រូវបានដាំទុកធ្វើជាឱសថ។

Description

ពុកមាត់ឆ្មាជ្រុង ជាប្រភេទស្មៅរស់បានយូរឆ្នាំ មែករាងបួនជ្រុង។ ស្លឹកដុះទល់ទង ជាគូឃ្លាតពីគ្នា រាងដូចស៊ុត ឬស៊ុតស្រួចចុង គែមស្លឹកជាងពាក់កណ្ដាល ខាងចុងមានធ្មេញរណារ ពាក់កណ្ដាលខាងគល់រាងស្នៀត។ កញ្ចុំផ្កាដុះរួចជាចង្កោមកួរវែង មានផ្កាពណ៌ស លាយស្វាយតិចៗ។ ផ្លែជាគ្រាប់តូចរាងប៉ោងទ្រវែងរឹង។

References

-ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

-កែសម្រួលដោយៈ សុខក្រម

Other medical plants