(+855) 11 909 020 / 69 909 011

ម្រុម ឬ ម្រុំ

Drum stick

Part used

រុក្ខជាតិទាំងមូល

Medical usage

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថព្យាបាលជំងឺដូចជា រដូវមិនទៀងទាត់ ស្ពឹកស្រពន់ ជួយបង្កើនទឹកកាម ជួយបំបាត់ការភ្លេចភ្លាំង ហើម ក្អកស្ងួត។

 

កំរិតនិងរបៀបប្រើប្រាស់ៈ 

- ឬសស្ងោរជាមួយសំបកពី ១០០ ២០០មល សម្រាប់រដូវមិនទៀង។

- ឬស ឬសំបក បុកឱ្យម៉ត់ សម្រាប់បំពោលលើកន្លែងហើម និងកន្លែងស្ពឹកស្រពន់។

-ស្លឹក ផ្កា ផ្លែ ប្រើជាបន្លែសម្រាប់ជំនួយកម្លាំង។ 

 

 

Habitat

ម្រុម ជារុក្ខជាតិដុះដោយឯងៗ ឬដាំជាចម្ការសម្រាប់ធ្វើបន្លែ។

 

Description

ម្រុម ជាព្រឹក្សខ្នាតមធ្យោម សំបកដើមប្រេះៗកាត់ទទឹង។ ស្លឹកស្និត៣ត្រួត កូនស្លឹកទល់ទងគ្នា រង្គោះជ្រុះនៅរដូវប្រាំង រាងមូលទ្រវែងបន្តិច ឬរាងពងក្រពើ។ ផ្កាពណ៌ស ស្ថិតក្នុងចង្កោមកួរដ៏ធំ។ ផ្លែជាកួរវែងរាងគន្លាក់ៗ។ គ្រាប់រាង ៣ មុំ សណ្ឋានជាបន្ទះដូចក្រដាស់ ឬស្លាប។ 

 

References

-ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

 

-កែសម្រួលដោយៈ សុខក្រម

Other medical plants