Mangosteen Mangkhut
Part used
សំបកផ្លែ,សាច់ផ្លែ,ស្លឹក,សំបកដើម
Medical usage
គេប្រើប្រាស់សំបកផ្លែ សាច់ផ្លែ ស្លឹក និងសំបកដើម នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ
-តាមក្បួនគ្រូខ្មែរ គេប្រើសម្រាប់ព្យាបាលរោគរាកមូល។
-សំបកផ្លែ សំបកដើម និងស្លឹកខ្ចីចត់ខ្លាំង មានអនុភាពទប់រឹបខ្លាំង។
-សំបកផ្លែ សាច់ ឬផ្លែមង្ឃុតក្រោមទាំងមូល ប្រើសម្រាប់ព្យាបាលរោគរាកមូលរ៉ាំរ៉ៃ។
-ផ្លែមង្ឈុតប្រើជាថ្នាំព្យាបាលធ្លាកស និងប្រម៉េះទឹកបាយ វាមិនកំតិអាចកាត់បន្ថយ ការក្រហល់ក្រហាយ និងធ្លាក់ស៕
Habitat
មង្ឈុត មានដើមកំណើតនៅកោះស៊ុនដា និងកោះម៉ាឡាកា នៃប្រទេសឥណ្ឌូណេស៊ី បាននាំចូលមកក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាផ្លែឈើហូបផ្លែ និងពាណិជ្ជកម្ម។
Description
មង្ឈុត ជារុក្ខជាតិមានកំពស់ចាប់ពី ១០-១២ ម៉ែត្រ។ ស្លឹកទោលដុះទល់ទងគ្នា រាងពងក្រពើទាលចុង ដើមពណ៌បៃតងក្រម៉ៅ។ ផ្កាដាច់ៗគ្នាពីគ្នា ចេញពីត្រគាបស្លឹកខាងចុង ឬខាងលើបង្អស់ ពណ៌បៃតងភាវ ឬពណ៌ត្រួចចេក គែមឬហាមពណ៌ក្រហម ឬស្ទើរតែក្រហមទាំងស្រុង។ ផ្លែមានសាច់ច្រើន រាងស្ទើរតែមូលពណ៌ស្វាយក្រម៉ៅមានគ្រាប់ ១-៣ សាចពណ៌ស រុំគ្រាប់ជាក្លែបៗ មានរសជាតិឆ្ងាញ់ផ្អែមឈ្ងុយ សំបកផ្លែផ្ដល់នូវទឹកល័ក្ខពណ៌ខ្មៅ។
References
ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦