Clasuena excavata
Part used
ដើម, ឬស
Medical usage
ដើមកន្រ្ទោកដំរី គឺត្រូវបានគេយកទៅឆុងទឹកផឹក ព្យាបាលជំងឺឈឺពោះ រីឯឬសរបស់វាវិញ តាមក្បួនឱសថបូរាណកម្ពុជា ត្រូវបានគេយកទៅព្យាបាលគ្រុនក្ដៅឈឺក្បាល ជម្ងឺតាមផ្លូវដង្ហើមផ្នែកខាងលើ គ្រុនចាញ់ បាក់ឆ្អឹង ដួលទង្គិច។ ក្រៅពីនេះ នៅពេលដែលដើមកន្ទ្រោកដំរីងាប់ហើយស្ងួត គេយកវាមកធ្វើថ្នាំជក់។ ការរកឃើញថ្មីបានបង្ហាញថា ដើមកន្រ្ទោកដំរី ក៏មានផ្ទុកសារធាតុម្យ៉ាង ដែលប្រឆាំងនឹងជំងឺមហារីក។
Habitat
ដើមកន្ទ្រោកដំរី គឺជាប្រភេទរុក្ខជាតិដុះដោយខ្លួនឯង នៅតាមព្រៃរបោះ ។
Description
ដើមកន្ទ្រោកដំរីគឺជាចុល្លព្រឹក្សមានកំពស់ 1-4 ម៉ែត្រ។ ស្លឹកវាមានរាងដូចស៊ុត និងមានរោម។ ពេលគេសម្ងូតហើយគេអាចយកមកជក់ដូចថ្នាំជក់បាន។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦