BORASSUS FLABELLIFER
Part used
ឫស,ពន្លក,ផ្កែ,ផ្កា,ទឹកចេញពីផ្លែ,ទឹកចេញពីផ្កា
Medical usage
រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សម្រាប់ឲ្យមនុស្ស យកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ លើសពីនោះ ត្នោតបានក្លាយជាឱសថព្យាបាលជំងឺហើមពោះ ចុកពោះ ជួយរំលាយអាហារ ជួយបង្កើនគ្រាប់ឈាមក្រហម និងទឹកកាម ជួយលើកកម្លាំង។
របៀបប្រើប្រាស់៖ ទឹកត្រាំ ឬស ផឹកពី៥០-១៥០មល ជួយរំលាយអាហារ សម្រួលអារម្មណ៍ និងហើមពោះ។ ទឹកត្នោតជួយលើកកម្លាំង ផេះផ្កាញី ២៥មក្រ ជួយរំលាយអាហារ និងចុកពោះ។ ស្ករត្នោតជួយបង្កើនគ្រាប់ឈាមក្រហម និងទឹកកាម។
Habitat
ត្នោត ជារុក្ខជាតិដុះដោយឯកឯងៗ នៅគ្រប់ទីកន្លែងជាពិសេសនៅលើទឹកដីកម្ពុជា។
Description
ត្នោតជារុក្ខជាតិ មានដើមរឹង មូល ខ្ពស់ ពណ៌ខ្មៅប្រផេះ ច្រើនរីកធំផ្នែកពាក់កណ្ដាលលើ។ ស្លឹកជាប់ៗគ្នា គែមធាងមានបន្លា។ កញ្ចុំផ្កាចេញជាខ្ពរ។ ផ្កាមានញី និងឈ្មោល ផ្កាឈ្មោលតូចៗចេញជាស្មែង ក្នុងខ្ពរ ផ្កាញីធំៗគ្មានទង រុំទៅដោយស្ទបផ្កាធំមូល ហើយស្វិត។ ផ្លែមានសំបកស្វិត រឹងរាងបីជ្រុង ពេលនៅខ្ចី ពេលនៅទុំប្រែជាក្រម៉ៅ។ មានសរសៃច្រើននៅស្រទាប់ក្រៅ ខាងក្នុងមានគ្រាប់រឹង មានបីគ្រាប់។
References
កែសម្រួលដោយ៖ សុខក្រម (Sokhakrom)
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦