Cassia fistula Linn
Part used
រុក្ខជាតិទាំងមូល។
Medical usage
បន្ទន់លាមក ឈឺចាប់ពេលមានរដូវ បំបាត់រោគសញ្ញាដែលមានក្រោយមករដូវ ឫសដូងបាត រោគស្ពឹកស្រពន់ ស្រកៀរ ឬខ្វិន រោគសើស្បែក រោគហើម ឈឺក្បាល លើសឈាម និងជាថ្នាំចម្រើនអាយុ។
ស្លឹកចំនួន ២ធាង អាំងរួចហូបសម្រាប់បន្ទន់លាមក ផ្លែទុំសម្រាប់ព្យាបាលឈឺចាប់ពេលមានរដូវ ឫសដូងបាត ស្ពឹកស្រពន់ ខ្វិន។
សំបកស្ងួត កិនជាម្សៅក្នុងកម្រិត ១ទៅ ២ក្រាម រៀងរាល់ថ្ងៃលាយទឹកឃ្មុំ សម្រាប់ព្យាបាលរោគឈឺក្បាលរ៉ាំរ៉ៃ លើសឈាម រោគសើស្បែក ចំរើនអាយុ សំបកដុះលាងខាងក្រៅសម្រាប់ព្យាបាលហើម៕
Habitat
រាជព្រឹក្ស ឬរាជឆ្ពឹស ជាចុល្លព្រឹក្សមានដើមរលូន បែកមែកច្រើន។ ស្លឹកសមាស មានកូនស្លឹក ៣ ទៅ ៦គូ រាងដូចស៊ុត ឬរាងស៊ុតទ្រវែងស្រួចចុង។ ផ្កា ជាបំពង់តូចៗ ពណ៌លឿង។ ផ្លែរលូនរាងមូលវែង គ្មានរោមរលោងពណ៌ត្នោតក្រមៅ ដោយមានគ្រាប់ជាច្រើន តម្រៀបកាត់ទទឹង។គ្រាប់រាងកំពីងដូចស៊ុត។
Description
គេដាំលម្អ ព្រោះផ្កាវាស្អាត និងធ្វើជាឱសថ។
References
ដកស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦