Sesamum orientale Linn
Part used
រុក្ខជាតិទាំងមូល និងប្រេង។
Medical usage
តាមក្បូនឱសថបុរាណខ្មែរ ដើមល្ងឆុងទឹកផឹក ដើម្បីឲ្យនោមស្រួល។ គ្រាប់ល្ងផ្សំជាមួយថ្នាំផ្សេងទៀតធ្វើជាថ្នាំបំពោកសម្រាប់បិតលើកូនកណ្ដុរដែលហើម និងបូសទ្រនិច។ ប្រើផ្នែកខាងក្នុង ប្រេងល្ងជាថ្នាំសម្រួលរដូវស្ត្រី ក្នុងករណីរដូវមកមិនទៀង មកតិចៗ និងឈឺចាប់ពេលមករដូវ។ ប្រើកម្រិតខ្ពស់ ឬច្រើន វាធ្វើឲ្យរលូតកូន សម្រាប់ស្រ្តីមានផ្ទៃពោះ។ ប្រេងល្ង ក៏បានប្រើជាគ្រឿងសម្អាង សម្រាប់សក់ផងដែរ។ គ្រាប់ល្ងជាថ្នាំបន្ទន់លាមកធ្វើឲ្យស្បែលទន់ សើមនិងបំបាត់ភាពរោលក្រហាយ៕
Habitat
ល្ងមានដាំនៅគ្រប់ទីកន្លែងគ្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់សើម សម្រាប់យកគ្រាប់ធ្វើប្រេង។
Description
ល្ង ជាប្រភេទស្មៅមានកម្ពស់ពី ៥០ ទៅ ៧០សង់ទីម៉ែត្រ។ ប្រេងល្ង តែងតែយកមកប្រើធ្វើជាថ្នាំ ជាគ្រឿងដាំស្លរ គ្រឿងក្រអូប សាប៊ូនិងគ្រឿងដុតបំភ្លឺ។ នៅកម្ពុជាគ្រាប់ល្ង គេយកទៅធ្វើនំ និងបង្អែមជាច្រើនមុខផងដែរ។
References
ដកស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦