(+855) 11 909 020 / 69 909 011

ស្លា

Areca catechu Linn

Part used

ឬស ផ្លែ និងផ្កា។

Medical usage

នោមតិច នោមទាស់ មិនរំលាយអាហារ រលាកអញ្ចាញធ្មេញ ហូរឈាមពីបំពង់អាហារ រដូវមកច្រើនពេក រោគសើស្បែក។

ផ្លែត្រាំទឹក ហើយត្រាំទឹកនោះ យកមកផឹកពី ៩០-១២០មីលីលីត្រ សម្រាប់ព្យាបាលនោមតិច នោមទាស់ មិនរំលាយអាហារ។ គ្រាប់ផ្លែខ្ចីស្ងោរ ទឹកនោះ សម្រាប់ព្យាបាលរលាកអញ្ចាញធ្មេញ។ ផ្លែគ្រាប់ កំឡោចកន្លះស្លាបព្រាកាហ្វេ សម្រាប់ព្យាបាលការហូរឈាមពីបំពង់អាហារ។ គ្រាប់ទុំស្ងោរពី ១៥០-៤៥០មីលីលីត្រ សម្រាប់ព្យាបាលរដូងមិនទៀង។ ផ្លែកំឡោចលាយប្រេងដូង សម្រាប់ប្រើលាបរោគសើស្បែក៕

Habitat

រុក្ខជាតិគ្មានមែក ដុះត្រង់ដើមតែមួយ។ ស្លឹកប្រភេទស្និតរួម មានកូនស្លឹកច្រើចេញត្រួតនរលោង។

កញ្ចុំផ្កាចេញត្រួត មានខ្ពរ និងស្ទបខ្ពរ។ ផ្កាឈ្មោលមានចំនួនច្រើន ឯផ្កាញីមានតែឯងនៅខាងក្រោម។ ផ្លែរាងដូចស៊ុតពណ៍លឿងចាស់ រសជាតិចត់ និងល្វីងតិចៗ។

Description

មានដាំពាសពេញប្រទេសកម្ពុជា ដែលយកផ្លែសម្រាប់ទំពាជាមួយម្លូ។

References


អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

Other medical plants