(+855) 11 909 020 / 69 909 011

ដើមកន្រ្ទាំងបាយស

Sida acuta

Part used

ដើម, ស្លឹក, ឬស

Medical usage

ដើមកន្រ្ទាំងបាយស ត្រូវបានគេយកទៅធ្វើជាឳសថទាំងមូល ក៏ប៉ុន្តែគេបានបែងចែកផ្នែកនៃដើម ដើម្បីព្យាលបាលជំងឺផ្សេងគ្នា ដូចជា ដើមកន្រ្ទាំងបាយស គេយកទៅដាំទឹកផឹក ព្យាបាលជំងឺរាកមួល និងរោគគ្រុនក្ដៅ។ ស្លឹករបស់វា គេយកទៅបុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។ រីឯ ឬសរបស់វាវិញដែលមានជាតិល្វីង គឺប៉ូវកម្លាំង ប្រើជាថ្នាំក្រពះ ធ្វើឱ្យចេញញើស និងបញ្ចុះកំដៅ។ ឬសរបស់វាក៏គេយកទៅឆុងជាមួយខ្ញីបន្ថិច សម្រាប់ព្យាបាលជំងឺគ្រុនលោះនិងជំងឺពោះវៀនរ៉ាំរ៉ៃ។ ហើយឬសរបស់វា ក៏ត្រូវបានគេបុកស្រង់យកតែទឹកោផឹក ព្យាបាលជំងឺព្រូនក្នុងពោះវៀនផងដែរ។

Habitat

ដើមរុក្ខជាតិកន្រ្ទាំងបាយស គឺជាប្រភេទរុក្ខជាតិចុល្លព្រឹកខ្នាតតូច ដុះដោយឯងៗនៅក្នុងប្រទេសកម្ពុជា ។

Description

ដើមរុក្ខជាតិកន្រ្ទាំងបាយស គឺជាប្រភេទរុក្ខជាតិចុល្លព្រឹកខ្នាតតូច ដុះដោយឯងៗនៅក្នុងប្រទេសកម្ពុជា មានកំពស់ពី០.៨ទៅ១ម៉ែត្រ។

References

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា ( Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

 

Other medical plants