Arachis hypogiea L
Part used
ប្រើគ្រាប់ និង ស្លឹក។
Medical usage
គ្រាប់ ជាថ្នាំផ្សើមសួត ព្យាបាលក្អកស្ងួត ក្មេងក្អក ១០០ថ្ងៃ (ក្អកមាន់) ជំនួយក្រពះ ជំនួយឈាមក្រហម ស្ត្រីខ្វះទឹកដោះឱ្យកូនបៅ (ស្ងោជាមួយជើងជ្រូកហូប)។ ស្លឹក ព្យាបាលឡើងឈាម និងដេកមិនលក់។
ត្រូវយកគ្រាប់ពី ៣០ ទៅ ៩០គ្រាប់ក្នុងមួយថ្ងៃ។ ចំណែកស្លឹកត្រូវយកពី ៣០ ទៅ ៥០ក្រាម ក្នុងមួយថ្ងៃ សម្រាប់ដាំទឹកហូប៕
Habitat
សណ្តែកដី ជាប្រភេទរុក្ខជាតិស្មៅ ដែលអាចរស់បាន ១ឆ្នាំ មានកម្ពស់ពី ៣០ ទៅ ៧០សង់ទីម៉ែត្រ។ ដើម ឬមែកមានរាងជ្រុង មានរោមវែងពណ៌លឿង។
ស្លឹក ដុះទល់ទងគ្នា រាងមូលទ្រវែង ប្រវែងពី ២,៥ ទៅ ៥សង់ទីម៉ែត្រ ទទឹង ១,៤ ទៅ ៣ សង់ទីម៉ែត្រ។ ផ្កា ពណ៌លឿង ទងផ្កាតូច ដុះនៅប្រគាបស្លឹកនៃគល់របស់ដើម។
ផ្លែ ឬ មើម ក្នុង ១ដើម មានពី ១ ទៅ ៥ នៅក្នុងដី។ ក្នុងផ្លែ ឬ មើម មានគ្រាប់ពី ១ ទៅ៣ គ្រាប់។
Description
គេដាំដុះជាដំណាំកសិកម្ម។
មានរសជាតិផ្អែមលែមៗ។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦