Sterculia foetida Linn
Part used
គ្រាប់ សំបក ដើម ស្លឹក ប្រេង និងសំបកផ្លែ។
ចំពោះរសជាតិវិញ ប្រេង និងជ័រ ត្រជាក់, សំបក ត្រជាក់ បញ្ចុះទឹកនោម, ស្លឹក មានជាតិ ផ្សះ កាត់ពិស, ផ្កា មានក្លិនស្អុយ សំបកផ្លែ មានជាតិចត់ធ្វើឱ្យស្បែករឹប។
Medical usage
សំបកផ្លែ៖ ដុតដាក់ទឹកផឹកបញ្ចុះទឹកនោម, ប្រេង៖ លាបមុខ និងព្យាបាលរមាស់។
សំបកដើម៖ ធ្វើថ្នាំគ្រុនក្តៅ, ស្លឹក ដាំលាងកន្លែងរមាស់, ជំងឺសើស្បែក និងជំងឺសក់។
ប្រើពី ១០ ទៅ ២០ក្រាមក្នុងមួយថ្ងៃ៕
Habitat
សំរោង គឺជារុក្ខជាតិ ប្រភេទឈើធំ រស់បានយូរឆ្នាំ ដុះត្រង់។
ស្លឹក៖ ស្លឹក ១ធាង មានសន្លឹកពី ៥-៩ សន្លឹក ប្រវែងពី ១៥-២៥សង់ទីម៉ែត្រ វាជម្រុះស្លឹកនៅខែ ៣។
ផ្កា៖ ចេញទន្ទឹមគ្នា និងលាស់ត្រួយថ្មី ផ្កាមានក្លិនស្អុយ។
ផ្លែ៖ ផ្លែខ្ចី ពណ៌បៃតង ផ្លែទុំពណ៌ក្រហម ក្នុង ១ចង្កោមមានពី ១-៥ផ្លែ គ្រាប់ពណ៌ខ្មៅ ក្នុង ១ផ្លែមាន ១០-១៥ទៅគ្រាប់។
Description
ដុះដោយខ្លួនឯង គេដាំយកម្លប់។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦