Desmodium triquetrum
Part used
គេប្រើស្លឹករុក្ខជាតិទាំងមូល។ វាមានរសជាតិល្វីង ចត់ និងត្រជាក់។
Medical usage
ស្មៅចង្កេះអង្ក្រង អាចព្យាបាលជំងឺផ្តាសាយ រលាកបំពង់ក រោយ ដៃជើង ទាចទឹក ក្មេងពិសអាច៍កុក របេងសួត ព្រួនទំពក់ រលាកក្រលាន និងបូសសួតជាដើម។
រុក្ខជាតិនេះ យើងអាចប្រើក្នុងកម្រិតពី ៣០ ទៅ ៦០ក្រាម បើដើមស្ងួត អាចប្រើពី ១៥ ទៅ ៣០ក្រាម។
ចំណាំ៖ ហាមដាច់ខាតចំពោះស្រ្តីមានផ្ទៃពោះ ប្រើប្រាស់ស្មៅចង្កេះអង្ក្រងនេះ៕
Habitat
ស្មៅចង្កេះអង្ក្រង ជាប្រភេទស្មៅ មានកម្ពស់ពី ២០ ទៅ ៥០សង់ទីម៉ែត្រ ដើរមានបីជ្រុង។
ស្លឹក៖ ដុះចេញពីថ្នាំង មានពីរកន្លាក់។ នៅសល់ទងស្លឹក មានកូនស្លឹកតូចមួយគន្លាក់ ហើយទើបបន្តទៅចុងសន្លឹក។ មានស្លឹកធំ ធាងវែង ហើយទាប។
ផ្កា៖ ពណ៌ស្វាយដុះចេញពីចុងមែក ពី ១០ ទៅ ១៥ផ្កា។
ផ្លែ៖ មានរាងដូចសណ្ដែកបារាំង សំប៉ែតប្រវែងពី ២ ទៅ ៤ សង់ទីម៉ែត្រ មានគ្រាប់ពី ៤ ទៅ ៧ គ្រប់។
Description
ដុះតាមធម្មជាត តាមជើងភ្នំ និងតំបន់ខ្ពង់រាប។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦
កែសម្រួលដោយ៖ សុខក្រម-SokhKrom