(+855) 11 909 020 / 69 909 011

ដើមក្រូចព្រៃ

Atalantia citroides Pierre ex Guill

Part used

ដើម, ស្លឹក, ផ្លែ, ឬស

Medical usage

អត្ថប្រយោជន៍នៃដើមក្រូចព្រៃ ត្រូវបានគេប្រើប្រាស់ទាំង ដើម ស្លឹក ផ្លែនិងឬស ដោយផ្លែមានជាតិជូរ ពេលទុំអាចបរិភោគបាន រីឯ ដើមរបស់វា គេយកទៅសង់ខ្ទមតូចល្មម និងយកទៅដាំទឹកផឹកធ្វើជាថ្នាំកម្លាំង ចំណែកឯជាតិប្រេងនៅក្នុងផ្លែក្រូច អាចចម្រាញ់ធ្វើជាថ្នាំ រឹតសរសៃ សន្លាក់ ឬស្លាប់មួយចំហៀងខ្លួន៕

Habitat

ក្រូចព្រៃជារុក្ខជាតិដែលដុះដោយខ្លួនឯង នៅតាមព្រៃរបោះ នៅទូទាំងប្រទេសកម្ពុជា។

Description

ដើមក្រូចព្រៃ គឺជាប្រភេទរុក្ខជាតិខ្នាតតូច មានស្លឹកដុះឆ្លាស់ទងគ្នា មានស្លឹកក្រាស់មធ្យម មានកំពស់ពី២ ទៅ ៨ម៉ែត្រ។

References

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

Other medical plants