PLUMERIA ALBA APOCYNACEAE
Part used
ដើម, ផ្កា, ស្លឹក
Medical usage
ចំប៉ីស ព្យាបាលជំងឺដូចជាៈ ខ្លឹមចំប៉ីស គេធ្វើជាថ្នាំទំលាក់ព្រូន។ ជ័រពណ៌សនៃសំបកដើម គេយកមកបិតលើដុំពកទាំងឡាយដែលរឹក និងប្រើសម្រាប់រំលាយ សាច់ហើមដែលពុំព្រមជា។ សំបក ឬសដាំទឹកហូប ជាថ្នាំបញ្ចុះលាមក ហើយគេប្រើជាថ្នាំបន្ទន់លាមកផងដែរ។ ចំប៉ីស គឺជារុក្ខជាតិឱសថដែលប្រឆាំងវិរុសយ៉ាងខ្លាំង។
Habitat
ចំប៉ីស គឺជារុក្ខជាតិដាំលំអ នៅតាមសួនច្បារ ពិសេសនៅតាមវត្តអារាម។ គេប្រើប្រាស់ ដើម ផ្កា ស្លឹក នៃដើមចំប៉ីស ធ្វើជាឱសថ។
Description
ចំប៉ីស មានផ្កាពណ៌ស អាចបរិភោគបាន គឺយកមកចៀនជ្រលក់ទឹកត្រីផ្អែម។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦