(+855) 11 909 020 / 69 909 011

ច័ន្ទក្រហម

DRACAENA CAMBODIANA

Part used

គេប្រើប្រាស់ជាតិឈើខ្លឹមមាននៅត្រង់គល់ដើម, គេប្រមូលផលនៅរដូចរំហើយហាលឱ្យស្ងួតដោយពន្លឺថ្ងៃ

Medical usage

ដើមច័ន្ទក្រហម ព្យាបាលជំងឺដូចជាៈ ឈឺខ្លឹមនៅត្រង់គល់ ជួយសម្រួលចលនាឈាមរត់ ជួយព្យាបាលរលាក ក្នុងករណីមានការប៉ះទង្គិត កកឈាមជាំ ឈាមរដូវច្រើន ឈឺសន្លាក់ឆ្អឹង ឈឺស្រពន់។ របៀបប្រើប្រាស់៖ ប្រើប្រចាំថ្ងៃ ៨-១២ក្រាម ដាំផឹក ឬត្រាំស្រា។ គេប្រើវាត្រាំស្រាលាយជាមួយសំបកសម្បុរល្វែង សម្រាប់ប្រើជាថ្នាំរឹត។

Habitat

ដើមច័ន្ទក្រហម ជារុក្ខជាតិតូចដុះដោយខ្លួនឯង នៅតាមតំបន់ថ្មកំបោរ ដូចជាភ្នំស៊ីម៉ង់ត៍ នៅខេត្តកំពត។

Description

ដើមច័ន្ទក្រហម មានកំពស់២-៣ម។ ដើមត្រង់រលីង ជួនកាលមានខ្លឹមពណ៌ក្រហមប្រផេះ ត្រង់គល់ខាងក្រៅ សាច់ក្នុងដើមស្ពោត នៅខាងចុងមានកញ្ចុំស្លឹកនៅខាងកំពូល។ ផ្កាពណ៌លឿងបៃតងខ្ចី។ ផ្លែ រាងមូលក្រហមមានគ្រាប់តែមួយ។

References

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

Other medical plants