SAUROPUS ALBICANS
Part used
ស្លឹក, ផ្លែ, ឬស, ផ្កា
Medical usage
ដើមងុបព្យាបាលរលាកថ្លើម ខាន់លឿង ក្រពះចេញឈាម ជម្ងឺតាមផ្លូវនោម ហើម ហ៊ឹងត្រចៀក ឈឺត្រចៀក ទល់លាមក ឈឺខ្លួនប្រាណ។ វិធីប្រើប្រាស់៖ ១០-១៥ក្រាម ម្សៅស្ងួត ៤៥-៧៥មល ដាំទឹកផឹកក្នុង១ថ្ងៃ។
Habitat
ដើមងុបជារុក្ខជាតិដុះនៅក្នុងព្រៃ ឬគេដាំសម្រាប់ធ្វើថ្នាំ។
Description
ដើមងុបជារុក្ខជាតិចុល្លព្រឹក្សថ្នាក់ក្រោម ដើមតូចជាឈើដុះត្រង់ បែកមែកច្រើន។ ស្លឹកស្និតដុះឆ្លាស់ទង។ កូនស្លឹករាងដូចស៊ុត ឬដូចផ្លែលំពែងខាងចុងស្រួច ខាងគល់ទាលឬមូល។ កញ្ចុំផ្កាជាចង្កោមនៅតាមកញ្ចុំស្លឹក។ ផ្កាពណ៌លឿងទុំ។ ផ្លែមូលៗ សាច់ច្រើនពណ៌ស រាងក្រមព្រឿងៗ។ គ្រាប់រាងដូចស៊ុត។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦