IPOMOEA AQUATICA
Part used
ដើម,ស្លឹក
Medical usage
ត្រកួនព្យាបាលជំងឺដូចជា រដូវមិនទៀង ហើមពោះ ច្អល់ពោះ លើកកម្លាំង ជួយសម្រកហើម ពុលចំណី។
របៀបប្រើប្រាស់៖ ដំដើមជាមួយទឹក បំពោកលើកន្លែងហើម។
Habitat
ត្រកួនជារុក្ខជាតិដុះដោយឯកឯងក្នុងព្រៃ បឹង ឬដាំលើដី សម្រាប់ធ្វើបន្លែ។
Description
ត្រកួនជាប្រភេទវល្លិ៍ទឹកម្យ៉ាង រស់បានមួយឆ្នាំ ឬពីរឆ្នាំ ដើមវែងដុះលើដី លើភក់ ឬបណ្ដែតលើទឹក ឬដុះឡើងទ្រើង។ ដើមថ្លោសរលោង ប្រហោងក្នុង មានឫសតាមថ្នាំងនីមួយៗ។ ផ្ការាងដូចត្រែ ពណ៌ស ឬពណ៌ស្វាយ។ គ្រាប់តូចៗ មានរោមឆ្មារៗ ខ្ចីៗ។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦