PLUMERIA RUBRA LINN
Part used
ឫស,ផ្កា
Medical usage
ចំប៉ីក្រហមព្យាបាលជំងឺដូចជា ស្លឹកឆុងទឹកហូបសម្រាប់ជួយសម្រួលអារម្មណ៍។ គេកោសសំបកដើមដាំទឹកហូប ដើម្បីព្យាបាលកមរមាស់។ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលរោគឈឺភ្នែកក្រហមផងដែរ។
Habitat
ចំប៉ីក្រហម ជារុក្ខជាតិដាំដុះនៅតំបន់ក្ដៅនៃប្រទេសកម្ពុជា។
Description
ចំប៉ីក្រហាមជាចុល្លព្រឹក្សមានកំពស់ចាប់ពី ២ទៅ៨ម៉ែត្រ។ វាមានមែកច្រើន ធំ ថ្លោស ជួនកាលរង្គោះជ្រុះអស់រួចទើបលាស់ឡើងវិញ។ ស្លឹករាងទ្រវែងស្រួចចុង ប្រវែងរហូតដល់៣៥សង់ទីម៉ែត្រដុះឆ្លាស់ទងគ្នា។ ផ្កាពណ៌ក្រហម មានក្លិនក្រអូបខ្លាំង ហើយមានត្របកប្រាំ វិជ្ជមាត្រ៥សង់ទីម៉ែត្រ។
References
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦