Ocimum basilicum
Part used
រុក្ខជាតិទាំងមូល,គ្រាប់
Medical usage
គេប្រើប្រាស់គ្រាប់របស់វាដើម្បីព្យបាលជំងឺហើមរលាករ៉ាំរ៉ៃ រាករ៉ាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និង ឫសដូងបាតខាងក្នុង មិនត្រឹមតែប៉ុណ្ណោះ គេប្រើប្រាស់វាដើម្បីបំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងបង្កើនកំលាំងភេទ។ ដើមជីនាងវងត្រូវបានគេយកទៅឆុងទឹកក្ដៅដើម្បីប្រើប្រាស់ជាំថ្នាំសម្រាប់ប្រឆាំងប៉ារ៉ាស៊ីត សម្លាប់មេរោគ ប្រឆាំងមេរោគ និងប្រឆាំងការហើមរលាករោលរាល។
Habitat
គេដាំនៅក្នុងតំបន់ក្ដៅសើមនៃប្រទេសកម្ពុជា។
Description
ជីនាងវងមានក្លិនប្រហើរប្រើជាមួយម្ហូប ដើមមានកំពស់ ៣០ ទៅ ៥០សង់ទីម៉ែត្រ បែកមែកច្រើនដែលដើមនិងមែកមានចង្អូរ។ ស្លឹកទោលទល់ទង រាងដូចផ្លែលំពែង ស្រួចទាំងចុង ទាំងគល់។ ផ្កាពណ៌ស ឬពណ៌ស្វាយ ផ្លែជាបួនៗ ពេលគ្រាប់ទុំគេអាចយកមកត្រាំទឹកដើម្បីហូបឲ្យត្រជាក់ខ្លួន។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦