(+855) 11 909 020 / 69 909 011

ឆ្កែស្រែង

CANANGA LATIFOLIA

Part used

ដើម,ឫស,សំបក

Medical usage

ឆ្កែស្រែងប្រើជាឱសថដូចជា ស្ងោរផឹកដើម្បីបញ្ចុះកំដៅ។ សំបកមានធាតុមួយដែលអាចបំបាត់រោគវិលមុខ។ សាច់ដើមកោសជាកំទេចតូចៗ ហាលឲ្យស្ងួត មូរជក់ដើម្បីព្យាបាលរោគច្រមុះ។ ឆ្កែស្រែងលាយជាមួយមុខឈ្នាង អាចជួយព្យបាលរោគរបេងសួត ហើយជាពិសេស រុក្ខជាតិនេះ មានផ្ទុកសារធាតុដែលអាចសម្លាប់អាមីបបាន។

Habitat

ឆ្កែស្រែងជារុក្ខជាតិច្រើនដុះនៅតាមព្រៃរបោះ និងព្រៃក្រាស់មធ្យម។

Description

ឆ្កែស្រែងជាប្រភេទដើមឈើមានមែកច្រើន មានកំពស់ពី ៨ ទៅ ១៥ម៉ែត សំបកពណ៌ប្រផេះ ខាងក្នុងពណ៌ស ស្លឹកមានរាងពងក្រពើ ធំ ដុះឆ្លាស់ទង។ ផ្កាប្រហាក់ប្រហែលនឹងផ្កាទៀប។ វាជាប្រភេទឈើមិនសូវជាប់ទេ តែអាចប្រើដើម្បីសង់ជារោងបណ្ដោះអាសន្នបាន។

References

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) 

បោះពុម្ភឆ្នាំ២០០៦

Other medical plants