(+855) 11 909 020 / 69 909 011

បង្គី ឬភង្គី

CROTON CRASSIFOLIUS GESELER

Part used

ឫស

Medical usage

បង្គី ប្រើជាឱសថធ្វើឱ្យដើរខ្យល់ស្រួល បំបាត់ការឈឺចាប់ ស្រកហើម ឈឺសន្លាក់ដៃជើង ឈឺរលាកក្រពះ ដំបៅក្រពះ រលាកថ្លើម ឈឺចុកខ្លួន ឈឺជង្គង់ ហើមកូនកណ្ដុរ។


របៀបប្រើប្រាស់៖ លាងទឹកឱ្យស្អាត ហើយហាលឱ្យក្រៀម រួចហាន់ល្អិតៗ ស្ងោរផឹកពី១០ទៅ១៥ក្រាម ឬកិនជាម្សៅពី២,៥ ទៅ៣ក្រាម ផឹកជាមួយទឹក ឬយករោយលើរបួសដើម្បីឃាត់ឈាម។

Habitat

បង្គី ជារុក្ខជាតិដុះលើល្បាយខ្សាច់ និងល្បាយក្រួសថ្ម។ គេយកផលរាល់ឆ្នាំ។



 

Description

បង្គី ជារុក្ខជាតិដើមតូច ៣០ ទៅ ៥០ សង់ទីម៉ែត្រ។ ស្លឹកដុះឆ្លាស់គ្នា រាងពងក្រពើ ស្រួចចុង ស្លឹកមានរោមក្រាស់ទាំងលើទាំងក្រោម ពេលយកដៃប៉ះ គគ្រាត គគ្រើម។ ផ្ការាយៗ ជាទងវែងៗ។ ឫសសំបកពណ៌លឿង ស្រួលបកមានក្លិនក្រអូប។ 

References

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

Other medical plants