PHYSALIS ANGULATA
Part used
រុក្ខជាតិទាំងមូល
Medical usage
ប៉េងប៉ោះស្រោម ធ្វើជាឱសថព្យាបាលជំងឺបំពង់ក ផ្ដាសាយ ដំបៅក្រពះ ក្អកមាន់ ក្អកហឺត បញ្ចុះទឹកនោម ស្បូនស្រុត បិតបូស។
របៀបប្រើប្រាស់៖ លាយទឹកឱ្យស្អាត ហាលឱ្យស្ងួត ដាំផឹកពី១០ទៅ១៥ក្រាមក្នុងមួយថ្ងៃ ហើយផឹកធម្មតា។
Habitat
ប៉េងប៉ោះស្រោម ជារុក្ខជាតិដុះដោយខ្លួនឯង នៅកន្លែងដីសើម។
Description
ប៉េងប៉ោះស្រោម ជារុក្ខជាតិស្មៅ មានកំពស់៥០ ទៅ ១០០ សង់ទីម៉ែត្រ។ ស្លឹកដុះឆ្លាស់ទង រាងពងក្រពើស្រួចចុង ពណ៌បៃតងខ្ចី គែមស្លឹកមានរាងជាធ្មេញរណារ។ ផ្កាពណ៌លឿងខ្ចី។ ដើមមានរាងជ្រុងបែកមែកសាខា។ ផ្លែរាងមូល មានស្រោមខ្យល់ស្រោបរុំពីក្រៅ។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦