Ixora Chinensis
Part used
ស្លឹក,ឫស,ផ្កា
Medical usage
ផ្ការន្ទះត្រូវបានគេយកទៅប្រើប្រាស់ជាឱសថ ព្យាបាលជំងឺដូចជា ឈឺក្បាល និងជំងឺស្បូន ។ ឫសដៃទឹកសម្រាប់ស្រ្តីឆ្លងទន្លេ ។ ផ្កាស្រស់ឆុងទឹកក្ដៅពិសា ជួយព្យាបាលជំងឺរបេង និងធ្លាក់ឈាមថ្មីៗ ។
Habitat
ផ្ការន្ទះ ជារុក្ខជាតិដុះក្នុងវាលទំនាប ព្រៃស្បាត ព្រៃក្រាស ពាសពេញកម្ពុជា ។
Description
ផ្ការន្ទះ ជារុក្ខជាតិមានកំពស់០.៥-២ម៉ែត្រ ។ ស្លឹករាងពងក្រពើ ទ្រវែង ឬរាងដូចស៊ុត មានគល់ស្លឹករាងបេះដូង ចុងស្លឹករាងទាល ។ ផ្កាមានត្របករាងត្រីកោណ និងមានរាងដូចផ្លែលំពែង មានពណ៌ទឹកក្រូច ស លឿង ឬស្ទើក្រហមស្វាយ ។ ផ្លែអាចបរិភោគបាន ។
References
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦