(+855) 11 909 020 / 69 909 011

ប្រទាលនាងល័ក្ខ អណ្ដាតនាគ

Rhoeo discolor

Part used

រុក្ខជាតិទាំងមូល

Medical usage

គេប្រើប្រាស់រុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ហូរឈាមពីក្រពះ ហូរឈាមតាមច្រមុះ ។ 

កម្រិតប្រើប្រាស់ ៖ ប្រើតែស្លឹកស្រស់ ។

 

Habitat

ប្រទាលនាងល័ក្ខ គឺជារុក្ខជាតិដាំលំអ និងទុកជាឱសថ ។

Description

ប្រទាលនាងល័ក្ខ  ជាប្រភេទស្មៅ មានជាតិទឹកច្រើន រស់បានយូរឆ្នាំ ។ ដើមជាថ្នាំងខ្លីៗ មានឫសបែបសរសៃក្រាស់ឃ្មឹក ។ ស្លឹកឆ្លាស់បណ្ដាក់ជុំដើម រាងវែងស្រួចចុង ។ កញ្ចុំផ្កាចេញពីកន្លៀតស្លឹករាងជាខ្នែង ដែលមានទម្រមួយនៅពិខាងក្រោមរាងដូចស្លាបព្រា ។ ផ្កាពណ៌សតូចៗ ។ ផ្លែស្រួយរុំជិតដោយត្របក ឬស្រទាប់ដែលមានជាតិទឹកច្រើន ។

References

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

 

Other medical plants