(+855) 11 909 020 / 69 909 011

បញ្ញើក្អែក

viscum articulatum

Part used

មែក,រុក្ខជាតិទាំងមូល

Medical usage

គេប្រើប្រាស់រុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា បញ្ញើក្អែកប្រភេទនេះ គេយកមកផ្សំជាថ្នាំ បំពោកព្យាបាលឆ្អឹកបាក់ មុតរបួស និងប្រើជាថ្នាំបញ្ចុះកំដៅ ។ បញ្ញើក្អែកទាំងមូល ឆុងទឹកផឹក ព្យាបាលរលាកទងសួត គ្រុនក្ដៅ ដែលមានការឈឺចុកចាប់នៅជើងផងដែរ ។ ក្នុងក្បួនថ្នាំបុរាណខ្មែរ ព្យាបាលជំងឺបាក់ឆ្អឹង គេផ្សំបញ្ញើក្អែកនេះ ជាមួយវល្លិច្រវាក់ចោរ និងស្លឹកគ្រៃផងទើបព្យាបាលឆាប់ជា ៕ 

 

Habitat

បញ្ញើក្អែក គឺជារុក្ខជាតិដុះលើមែកឈើ ប្រភេទខ្លះៗក្នុងទ្វីបអាស៊ី ដែលមានអាកាស់ធាតុក្ដៅសើម ។

Description

បញ្ញើក្អែក ជារុក្ខជាតិគ្មានស្លឹក តែមានទង ។ ផ្កាតូចៗចេញពីថ្នាំងមានបីៗ ផ្លែញីនៅកណ្ដាល អមសងខាងគឺផ្កាឈ្មោល ។

 

References

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

Other medical plants