(+855) 11 909 020 / 69 909 011

បាយក្រញិញធំ ឫមុនទ្រេ្គធំ 

Melastoma sanguineum

Part used

រុក្ខជាតិទាំងមូល (ឫស ស្លឹក ផ្លែ)

Medical usage

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថ ព្យាបាលជំងឺដូចជា ឫស ស្លឹក និងផ្លែៈ ព្យាបាលរាគ ជំងឺផ្លូវភេទស្រ្តី ឫសព្យាបាលជំងឺថ្លើមស្បែកលឿង ឈឺក្បាល វិលមុខ ជុះឈាម រដូវថ្ងៃ របួសចេញឈាម ។ 

 

កម្រិតនៃការប្រើប្រាស់៖ បុកស្លឹកឱ្យម៉ត់ បិតកន្លែងចេញឈាម, ឫសព្យាបាលដង្កូវស៊ីធ្មេញ ដោយយកដាំទឹកផឹក ៣០ ៩០ក្រាម ក្នុងមួយថ្ងៃ ៕ 

Habitat

 

បាយក្រញិញធំ ឫមុនទ្រេ្គធំ គឺជារុក្ខជាតិដុះដោយខ្លួនឯង នៅតាមភ្នំ ជំរាលភ្នំ តាមចិញ្ចើមផ្លូវដែលមានពន្លឺគ្រប់គ្រាន់ ។ 

 

 

 

 

Description

រុក្ខជាតិនេះជាប្រភេទដើមតូច មានកំពស់ពី ៤-៥ ម៉ែត្រ មែកខ្ចីមានរោងវែងៗ ។ ស្លឹករាងវែងរៀវស្រួចចុង ដុះទល់ទងគ្នា មានរោមតិចៗ ផ្ទៃស្លឹកខាងលើពណ៌លឿង ខាងក្រោមពណ៌ក្រហម ។ ផ្កាពណ៌ផ្កាឈូក លាយស្វាយមាន៥ត្របក លំអងខាងក្នុងពណ៌លឿង ខាងក្រៅពណ៌ស្វាយ ដុះជាកញ្ចុំមានពី ២-៣ ផ្កា ផ្លែរាងដូចលំពែងមានរោមច្រើន រាងជាក្រឡា មានគ្រាប់ច្រើន ពេលទុំពណ៌លឿង ។ 

References

កែសម្រួលដោយៈ សុខក្រម (Sokhakrom)

 

ដក់ស្រង់ពី៖ សៀវភៅរុក្ខឱសថកម្ពុជា បោះពុម្ពដោយថវិកាជាតិឆ្នាំ២០០៦  

Other medical plants