(+855) 11 909 020 / 69 909 011

បាយបបរក្រហម-កៅលី

Abelmoschus sagitifolius

Part used

មើម,ស្លឹក

Medical usage

គេប្រើប្រាស់មើម និងស្លឹកនៃរុក្ខជាតិនេះ ព្យាបាលជំងឺដូចជា៖

-- មើម ជាថ្នាំប៉ូវកម្លាំង បត់ជើងតូចស្រួល រដូវមិនទៀង និងគ្រុនរលាកសួត 

-- ស្លឹកស្រស់ បុកលើកន្លែងរមាស់

-- នៅប្រទេសចិន គេយកមើម និងស្លឹកព្យាបាលជំងឺរបេងសួត ជម្ងឺក្អកបណ្ដាលពីសួត សរសៃប្រសាទខ្សោយ ព្យាបាលបូស ហើម ។ 

 

កម្រិតនៃការប្រើប្រាស់៖ ៦-១២ ក្រាមក្នុងមួយថ្ងៃ​ដាំទឹកផឹក ឫត្រាំស្រា ៕  

 

Habitat

 

បាយក្រហមឥ-កៅលី ជារុក្ខជាតិដុះដោយខ្លួនឯង ឫត្រូវបានគេយកមកដាំ ។ 

 

Description

រុក្ខជាតិនេះ​ជាប្រភេទស្មៅ មានកំពស់ ០.៣ ទៅ ១ ម៉ែត្រ មានមើមប៉ុនមេដៃ ពណ៌លឿងខៀវ ស្លឹកដុះឆ្លាស់គ្នា មានទងវែង មានរោមតិចៗ ផ្កាពណ៌ផ្កាឈូក ឫក្រហមមាន៤ត្របកដុះចេញតាមប្រគាបស្លឹក ។ ផ្លែខ្ចីពណ៌បៃតង ពេលទុំពណ៌ខ្មៅប្រផេះ មានរាងដូចផ្កាឈូក មានទ្រនុង៥ មាន៥ក្លែប ក្នុងក្លែបនីមួយៗមានគ្រប់ច្រើន ។ គ្រាប់រាងដូចគ្រាប់សណ្ដែក ពណ៌ត្នោតទុំ ទំហំប៉ុនជើងធូប ។ 

References

កែសម្រួលដោយ៖ សុខក្រម  (Sokhakrom) 

 

ដក់ស្រង់ពី៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦

Other medical plants