(+855) 11 909 020 / 69 909 011

តើដឹងទេថាហេតុអ្វីបានជាសក់អ្នកចេះតែជ្រុះមិនឈប់?

(មានវីដេអូ)
ការជ្រុះសក់ក៏ជាមូលហេតុដែលបណ្តាលអោយមានផលប៉ះពាល់ផ្លូវអារម្មណ៍ ជាពិសេសគឺសុខភាពសម្រស់។ ជាទូទៅចំនួនសក់ជាមធ្យមនៅលើមនុស្សពេញវ័យមានប្រមាណ ១0ម៉ឺនសក់ ហើយការវិវត្តន៍ចែកចេញជា ៣ដំណាក់កាល៖
១.​ Anagen ដំណាក់កាលនេះរាប់ចាប់ពី សក់ដុះពកឡើងរហូតដល់វែងមានរយៈពេលពី ២ឆ្នាំ ​ទៅ ៦ឆ្នាំ

២. Catagen ជាដំណាក់កាលទ្រឹងវាលែងដុះទៅមុខទៀតមានរយៈពេល ១ខែ ទៅ ២​ខែ
៣.​ Telogen ជាដំណាក់កាលចុងក្រោយដែលសក់អាចនៅបានរយៈ ១ខែ​ ទៅ ១ឆ្នាំ បានចាប់ផ្តើមជ្រុះអស់

ការជ្រុះសក់ត្រូវបានបែងចែកចែញជា ២សំខាន់ៗ គឺ

១.​ ការជ្រុះសក់ដោយមិនមានស្លាកស្នាម (Non-Cicatricial Alopecia)
- ការជ្រុះសក់ដោយសារអកម៉ូន( Androgenetic alopecia)

- Alopecia areata

- ការជ្រុះសក់បណ្តាលមកពីជំងឺខាងក្រៅ (Associated with systemic disease) មានដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺពកក ជំងឺស្វាយ ឬជំងឺដទៃទៀតដែលធ្វើអោយយើងខ្វះជាតវីតាមីន

- ការជ្រុះសក់ដែលកើតឡើង​នៅលើអ្នកមានជំងឺផ្លូចិត្ត (​​Trichotillomania) ដោយសារគាត់ចេះតែបោចសក់ខ្លួនឯងដោយសារបញ្ហាផ្លូវចិត្ត

- ការជ្រុះសក់ដោយការចង់សក់តឹងពេក  (Traction alopecia)
២. ការជ្រុះសក់ដោយរលាក  (Cicatricial Alopecia) ដែលធ្វើអោយសក់អាចដុះវិញ ឬមិនដុះវិញ
ការជ្រុះសក់កើតឡើងទៅតាមកត្តាបង្ករហេតុនីមួយៗ ៖
. ប្រសិនបើជ្រុះសក់ជាដុំៗ ហើយសាច់ក្បាលមើលទៅវាលរលីងមិនឃើញគល់សក់ ការជ្រុះសក់បែបនេះបណ្តាលមកពីប្រពន្ធ័រាង្គកាយ។

. ការជ្រុះសក់ច្រើនមួយប្រភេទទៀត គឺបណ្តាលមកពីមានជំងឺ Stress, ក្តៅខ្លួន ឬ​ការវះកាត់ញឹកញាប់ក៏បណ្តាលអោយជ្រុះសក់ដែរ។