(មានវីដេអូ)
ការជ្រុះសក់ក៏ជាមូលហេតុដែលបណ្តាលអោយមានផលប៉ះពាល់ផ្លូវអារម្មណ៍ ជាពិសេសគឺសុខភាពសម្រស់។ ជាទូទៅចំនួនសក់ជាមធ្យមនៅលើមនុស្សពេញវ័យមានប្រមាណ ១0ម៉ឺនសក់ ហើយការវិវត្តន៍ចែកចេញជា ៣ដំណាក់កាល៖
១. Anagen ដំណាក់កាលនេះរាប់ចាប់ពី សក់ដុះពកឡើងរហូតដល់វែងមានរយៈពេលពី ២ឆ្នាំ ទៅ ៦ឆ្នាំ
២. Catagen ជាដំណាក់កាលទ្រឹងវាលែងដុះទៅមុខទៀតមានរយៈពេល ១ខែ ទៅ ២ខែ
៣. Telogen ជាដំណាក់កាលចុងក្រោយដែលសក់អាចនៅបានរយៈ ១ខែ ទៅ ១ឆ្នាំ បានចាប់ផ្តើមជ្រុះអស់
ការជ្រុះសក់ត្រូវបានបែងចែកចែញជា ២សំខាន់ៗ គឺ
១. ការជ្រុះសក់ដោយមិនមានស្លាកស្នាម (Non-Cicatricial Alopecia)
- ការជ្រុះសក់ដោយសារអកម៉ូន( Androgenetic alopecia)
- Alopecia areata
- ការជ្រុះសក់បណ្តាលមកពីជំងឺខាងក្រៅ (Associated with systemic disease) មានដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺពកក ជំងឺស្វាយ ឬជំងឺដទៃទៀតដែលធ្វើអោយយើងខ្វះជាតវីតាមីន
- ការជ្រុះសក់ដែលកើតឡើងនៅលើអ្នកមានជំងឺផ្លូចិត្ត (Trichotillomania) ដោយសារគាត់ចេះតែបោចសក់ខ្លួនឯងដោយសារបញ្ហាផ្លូវចិត្ត
- ការជ្រុះសក់ដោយការចង់សក់តឹងពេក (Traction alopecia)
២. ការជ្រុះសក់ដោយរលាក (Cicatricial Alopecia) ដែលធ្វើអោយសក់អាចដុះវិញ ឬមិនដុះវិញ
ការជ្រុះសក់កើតឡើងទៅតាមកត្តាបង្ករហេតុនីមួយៗ ៖
. ប្រសិនបើជ្រុះសក់ជាដុំៗ ហើយសាច់ក្បាលមើលទៅវាលរលីងមិនឃើញគល់សក់ ការជ្រុះសក់បែបនេះបណ្តាលមកពីប្រពន្ធ័រាង្គកាយ។
. ការជ្រុះសក់ច្រើនមួយប្រភេទទៀត គឺបណ្តាលមកពីមានជំងឺ Stress, ក្តៅខ្លួន ឬការវះកាត់ញឹកញាប់ក៏បណ្តាលអោយជ្រុះសក់ដែរ។