(+855) 11 909 020 / 69 909 011

ភេសជ្ជៈធម្មជាតិពិសេស សម្រាប់ថ្លើម និងសរីរាង្គកាយ

សុខភាពៈ ភេសជ្ជៈធម្មជាតិ ដែលផ្សំពីគ្រឿងផ្សំជាច្រើនមុខខាងក្រោមនេះ មានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ថ្លើម ដូចជាៈ 

 

​- ជួយ​ស្បែក​ស្អាត​

- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​

​- ជំរុញ​ឈាម​ដើរ​ស្រួល​

- លាង​ប្រព័ន្ធ​សរសៃ​បេះដូង​

​- ប្រឆាំងនឹង​ផ្ដាសាយ គ្រុនផ្ដាសាយ ក្អក​

- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​អាក្រក់​

- កាត់បន្ថយ​ការ​រលាក​

​- បណ្ដេញ​ជាតិពុល​ពី​រាងកាយ​

​- បង្ការ​ការ​រលាក​

- និង​ជំរុញ​ឱ្យ​រាងកាយ​ស្រូបយក​សារធាតុចិញ្ចឹម​

- ជួយបណ្ដេញជាតិពុលពីថ្លើម ធ្វើឱ្យថ្លើមនៅល្អ 

 

គ្រឿងផ្សំៈ 

 

​- ក្រូចឆ្មា ២ គ្រាប់​

​- ត្រសក់​ទំហំ​ល្មម​កាត់​ជា​ចំណិតៗ ១ ផ្លែ​

- ជីរវ៉ាន់ស៊ុយ​មួយ​ក្ដាប់​

- ទឹក ២០០ មិ​ល្លី​លីត្រ​

 

វិធីធ្វើៈ

 

-ជាដំបូងយកគ្រឿងផ្សំលាយបញ្ចូលគ្នា ដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុក រួចក្រឡុកវាឱ្យសព្វចូលគ្នា បន្ទាប់មកសម្រិតយកតែទឹកមកពិសាតែប៉ុណ្ណោះ។ 

-ពិសាជារៀងរាល់ថ្ងៃរយៈពេល ១ ខែ បន្ទាប់មកផ្អាកពិសា ២ សប្ដាហ៍សិន លុះរំលងផុតពីរសប្ដាហ៍ហើយ សឹមបន្តពិសា ១ ខែទៀត៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និងសម្រស់