សុខភាពៈ ភេសជ្ជៈធម្មជាតិ ដែលផ្សំពីគ្រឿងផ្សំជាច្រើនមុខខាងក្រោមនេះ មានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ថ្លើម ដូចជាៈ
- ជួយស្បែកស្អាត
- ពង្រឹងប្រព័ន្ធភាពស៊ាំ
- ជំរុញឈាមដើរស្រួល
- លាងប្រព័ន្ធសរសៃបេះដូង
- ប្រឆាំងនឹងផ្ដាសាយ គ្រុនផ្ដាសាយ ក្អក
- កាត់បន្ថយជាតិកូឡេស្ដេរ៉ុលអាក្រក់
- កាត់បន្ថយការរលាក
- បណ្ដេញជាតិពុលពីរាងកាយ
- បង្ការការរលាក
- និងជំរុញឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម
- ជួយបណ្ដេញជាតិពុលពីថ្លើម ធ្វើឱ្យថ្លើមនៅល្អ
គ្រឿងផ្សំៈ
- ក្រូចឆ្មា ២ គ្រាប់
- ត្រសក់ទំហំល្មមកាត់ជាចំណិតៗ ១ ផ្លែ
- ជីរវ៉ាន់ស៊ុយមួយក្ដាប់
- ទឹក ២០០ មិល្លីលីត្រ
វិធីធ្វើៈ
-ជាដំបូងយកគ្រឿងផ្សំលាយបញ្ចូលគ្នា ដាក់ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុក រួចក្រឡុកវាឱ្យសព្វចូលគ្នា បន្ទាប់មកសម្រិតយកតែទឹកមកពិសាតែប៉ុណ្ណោះ។
-ពិសាជារៀងរាល់ថ្ងៃរយៈពេល ១ ខែ បន្ទាប់មកផ្អាកពិសា ២ សប្ដាហ៍សិន លុះរំលងផុតពីរសប្ដាហ៍ហើយ សឹមបន្តពិសា ១ ខែទៀត៕
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់