សុខភាពៈ ការណែនាំបានបង្ហាញថា ត្របែក គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីនច្រើនយ៉ាង ដូចជា វីតាមីនA C B2 K និង E រួមទាំងសារធាតុរ៉ែផ្សេងៗទៀតមាន ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ និង កាល់ស្យូម...។ ជាមួយគ្នានេះ ផ្លែត្របែក ថែមទាំងផ្ទុកសារធាតុ Lycopene ដែលជាសារធាតុម្យ៉ាង ជួយទប់ស្កាត់ការលូតលាស់កោសិការមហារីកសុដន់ និងសួតផងដែរ។
ដោយសារតែត្របែក ផ្ទុកវីតាមីន យ៉ាងច្រើនដូចនេះ ទើបហុចផលល្អចំពោះសុខភាព ដូចជាៈ
- វីតាមីន A ជាច្រើនក្នុងផ្លែត្របែក ជំនួយដល់ភ្នែក
- ត្របែក ១០០ ក្រាម ផ្ទុក ៦៨ កាឡូរី ដែលជួយសម្រួលសម្ពាធឈាម និងការពារមិនឱ្យធាត់លើសទម្ងន់
- ត្របែកផ្ទុក វីតាមីន C ច្រើនជាងផ្លែក្រូច ដែលជំនួយដល់កោសិកាស្បែក ក្មេងជាវ័យបានយូរ
- សម្បួរទៅដោយកាកសរសៃហ្វៃប៊ឺ និង ប៉ូតាស្យូមខ្ពស់ ងាយស្រួលក្នុងការរំលាយអាហារ
- ត្របែកផ្ទុកជាតិសរសៃច្រើនជាង ផ្លែប៉ម, ផ្លែអាប្រីកូត, និងចេកទៅទៀត ជម្រុញឱ្យការបញ្ចុះសារធាតុកូឡេស្តេរ៉ុលរឹតតែល្អប្រសើរ ដែលល្អសម្រាប់សុខភាពបេះដូង
- សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងភាពជ្រីវជ្រួញពេលឈានចូលវ័យជរា
- ជួយបំបាត់ការឈឺធ្មេញ និងហើមអញ្ចាញ
- បណ្តេញជាតិពុលពីរាងកាយ
- រក្សាតុល្យភាពកម្រិតជាតិស្ករចំពោះជំងឺទឹកនោមផ្អែម
- កាត់បន្ថយហានិភ័យនៃជំងឺមហារីក
- ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយការពារជំងឺផ្សេងៗ...។
សូមបញ្ជាក់ថាៈ ថ្វីត្បិតតែផ្លែត្របែក ផ្ដល់សារៈប្រយោជន៍ច្រើនចំពោះសុខភាពមែន តែសូមកុំពិសាច្រើនពេក ព្រោះវាធ្វើឱ្យឆ្អល់ ចុកពោះជាដើម៕
- កែសម្រួលៈ សុខក្រម - Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់