(+855) 11 909 020 / 69 909 011

ផ្លែត្របែកផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

សុខភាពៈ ការណែនាំបានបង្ហាញថា ត្របែក គឺជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីនច្រើនយ៉ាង ដូចជា ​វីតាមីន​A C B2 K និង E រួមទាំងសារធាតុរ៉ែ​ផ្សេងៗទៀតមាន ម៉ាញេទិច ផូស្វ័រ ជាតិ​ដែក ស្ពាន់ និង កាល់ស្យូម...។ ជាមួយគ្នានេះ ផ្លែត្របែក ថែមទាំងផ្ទុកសារធាតុ  Lycopene ដែលជាសារធាតុម្យ៉ាង ជួយទប់ស្កាត់ការលូតលាស់​កោសិការ​មហារីក​សុដន់ និង​សួតផងដែរ។ 

 

ដោយសារតែត្របែក ផ្ទុកវីតាមីន យ៉ាងច្រើនដូចនេះ ទើបហុចផលល្អចំពោះសុខភាព ដូចជាៈ 

 

- វីតាមីន A ជាច្រើនក្នុងផ្លែត្របែក ជំនួយដល់ភ្នែក  

- ត្របែក​ ១០០ ​​​ក្រាម ផ្ទុក ៦៨​ កាឡូរី ដែល​ជួយ​សម្រួល​សម្ពាធ​ឈាម និងការពារមិនឱ្យធាត់លើសទម្ងន់ 

- ត្របែកផ្ទុក វីតាមីន C ច្រើនជាងផ្លែក្រូច ដែលជំនួយដល់កោសិកាស្បែក ក្មេងជាវ័យបានយូរ 

- សម្បួរ​ទៅ​ដោយ​​កាក​សរសៃ​​ហ្វៃប៊ឺ និង​ ​ប៉ូតាស្យូម​ខ្ពស់​ ងាយស្រួលក្នុងការរំលាយអាហារ 

- ត្របែកផ្ទុកជាតិ​សរសៃ​ច្រើនជាង ​ផ្លែ​ប៉ម​, ផ្លែ​អា​ប្រី​កូត​, និង​ចេក​ទៅទៀត​ ជម្រុញឱ្យការបញ្ចុះសារធាតុកូ​ឡេ​ស្តេ​រ៉ុលរឹតតែល្អប្រសើរ ដែលល្អសម្រាប់សុខភាពបេះដូង 

- ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំងភាពជ្រីវជ្រួញពេលឈានចូលវ័យជរា 

- ជួយ​បំបាត់​ការឈឺ​ធ្មេញ និង​ហើម​អញ្ចាញ 

- បណ្តេញ​ជាតិពុល​ពី​រាងកាយ 

- រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​

- កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក 

- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​ការពារ​ជំងឺ​ផ្សេងៗ​...។ 

 

សូមបញ្ជាក់ថាៈ ថ្វីត្បិតតែផ្លែត្របែក ផ្ដល់សារៈប្រយោជន៍ច្រើនចំពោះសុខភាពមែន តែសូមកុំពិសាច្រើនពេក ព្រោះវាធ្វើឱ្យឆ្អល់ ចុកពោះជាដើម៕ 

 

- កែសម្រួលៈ សុខក្រម - Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់