(+855) 11 909 020 / 69 909 011

ផ្លែទទឹមផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាង 

សុខភាពៈ ទទឹមជាផ្លែឈើម្យ៉ាង ដែលផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ

 

- អ្នកកើតជំងឺទឹកនោមផ្អែម អាចទទួលទានផ្លែទទឹមដោយគ្មានការបារម្ភ ព្រោះកម្រិតជាតិស្ករក្នុងផ្លែទទឹម មិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង 

- ​បន្ថយល្បឿនជំងឺវង្វេងវង្វាន់ ដោយទប់ស្កាត់​ការ​រលាក​ដែល​បំផ្លាញ​​កោសិកា​ខួរក្បាល​ និងសរសៃប្រាសាទ 

- ​អង់​ទី​អុកស៊ីដ​ង់​​ក្នុង​ទឹក​ផ្លែ​ទទឹម ​​ជួយ​បញ្ចុះ​សម្ពាធ​ឈាម 

- អ្នកជំងឺ​ដែលធ្លាប់​ព្យាបាល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ពីមុនមក អាចញ៉ាំ​ទឹក​ផ្លែ​ទទឹម ២៣៦ មី​លី​លីត្រ ជា​រាល់ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺមហារីក 

- បន្ថយអត្រាប្រឈមជំងឺមហារីក ជំងឺ​បេះដូង ឬ​ជំងឺ​ទឹកនោមផ្អែម

- ព្យាបាលជំងឺសន្លាក់ ដែលបណ្ដាលមកពីឆ្អឹងខ្ចីចុះខ្សោយ (ទទឹម​ផ្ទុកសារធាតុ​ប្រឆាំង​ប្រិតិកម្ម​អុកស៊ីត ដែលជួយពង្រឹងឆ្អឹងខ្ចី) 

- ការពារសុខភាពមាត់ធ្មេញ ដោយទប់ស្កាត់កំណើនជាតិ​កំបោរ​នៅលើ​ធ្មេញ​ 

- ជួយសម្រកទម្ងន់ 

 

សូមបញ្ចាក់ថាៈ ទទឹម ជារុក្ខជាតិម្យ៉ាង មាន​កំពស់​រហូតដល់ ៥-៦ ​ម៉ែត្រ​។ សំបក​នៃដើមមាន​ពណ៌​ត្នោត​ស្រាល ​ផ្កា​ពណ៌​ក្រហម ​ស្លឹករលោង​តូចៗមាន​ពណ៌បៃតង​ជានិច្ច​។ ផ្កា​ពណ៌​ក្រហម​ទឹកក្រូច​មាន​ទំហំ​ធំ។ សាច់ខាងក្នុងសុទ្ធតែជាគ្រាប់ ដែលមានផ្ទុកទឹកជូរអែម៕ 

 

- កែសម្រួលៈ សុខក្រម - Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់