សុខភាពៈ ទទឹមជាផ្លែឈើម្យ៉ាង ដែលផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ
- អ្នកកើតជំងឺទឹកនោមផ្អែម អាចទទួលទានផ្លែទទឹមដោយគ្មានការបារម្ភ ព្រោះកម្រិតជាតិស្ករក្នុងផ្លែទទឹម មិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង
- បន្ថយល្បឿនជំងឺវង្វេងវង្វាន់ ដោយទប់ស្កាត់ការរលាកដែលបំផ្លាញកោសិកាខួរក្បាល និងសរសៃប្រាសាទ
- អង់ទីអុកស៊ីដង់ក្នុងទឹកផ្លែទទឹម ជួយបញ្ចុះសម្ពាធឈាម
- អ្នកជំងឺដែលធ្លាប់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតពីមុនមក អាចញ៉ាំទឹកផ្លែទទឹម ២៣៦ មីលីលីត្រ ជារាល់ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺមហារីក
- បន្ថយអត្រាប្រឈមជំងឺមហារីក ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម
- ព្យាបាលជំងឺសន្លាក់ ដែលបណ្ដាលមកពីឆ្អឹងខ្ចីចុះខ្សោយ (ទទឹមផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលជួយពង្រឹងឆ្អឹងខ្ចី)
- ការពារសុខភាពមាត់ធ្មេញ ដោយទប់ស្កាត់កំណើនជាតិកំបោរនៅលើធ្មេញ
- ជួយសម្រកទម្ងន់
សូមបញ្ចាក់ថាៈ ទទឹម ជារុក្ខជាតិម្យ៉ាង មានកំពស់រហូតដល់ ៥-៦ ម៉ែត្រ។ សំបកនៃដើមមានពណ៌ត្នោតស្រាល ផ្កាពណ៌ក្រហម ស្លឹករលោងតូចៗមានពណ៌បៃតងជានិច្ច។ ផ្កាពណ៌ក្រហមទឹកក្រូចមានទំហំធំ។ សាច់ខាងក្នុងសុទ្ធតែជាគ្រាប់ ដែលមានផ្ទុកទឹកជូរអែម៕
- កែសម្រួលៈ សុខក្រម - Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់