សុខភាពៈ ឆ្អល់ពោះ ឬចុកសៀតណែនពោះ អាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារមានបញ្ហា (ក្រពះឈឺ)។ ដើម្បីបំបាត់អាការចុកឆ្អល់ពោះ លោកអ្នកគួរតែអនុវត្តវិធិសាស្រ្តខាងក្រោមៈ
- ទំពាចំណីអាហារឱ្យម៉ដ្ឋមុនលេបចូល
- ទទួលទានអាហារកុំតក់ក្រហល់
- កាត់បន្ថយការទទួលទានបង្អែម សាច់សត្វ និងប្រភេទអាហារខ្លាញ់
- កាត់បន្ថយអាហារឆៅក្នុងពេលល្ងាច។
ក្នុងករណីលោកអ្នកឆ្អល់ពោះ ឬចុកសៀតណែនពោះ សូមពិសាទឹកក្ដៅឧណ្ហៗ ក្រោកធ្វើចលនា និងរកពិសាឱសថដែលអាចបណ្ដេញខ្យល់បាន៕
- កែសម្រួលៈ សុខក្រម-Sokhakrom
- ដកស្រង់ពីៈ សុខភាព និង សម្រស់