(+855) 11 909 020 / 69 909 011

វិធីសាស្រ្តបំបាត់អាការឆ្អល់ពោះ

សុខភាពៈ ឆ្អល់ពោះ ឬចុកសៀតណែនពោះ អាចបណ្ដាលមកពីប្រព័ន្ធរំលាយអាហារមានបញ្ហា (ក្រពះឈឺ)។ ដើម្បីបំបាត់អាការចុកឆ្អល់ពោះ លោកអ្នកគួរតែអនុវត្តវិធិសាស្រ្តខាងក្រោមៈ

 

- ទំពាចំណីអាហារឱ្យម៉ដ្ឋមុនលេបចូល 

- ទទួលទានអាហារកុំតក់​ក្រហល់

- កាត់បន្ថយការទទួលទានបង្អែម សាច់សត្វ និងប្រភេទអាហារខ្លាញ់

- កាត់បន្ថយអាហារឆៅក្នុងពេលល្ងាច។ 

 

ក្នុងករណីលោកអ្នកឆ្អល់ពោះ ឬចុកសៀតណែនពោះ សូមពិសាទឹកក្ដៅឧណ្ហៗ ក្រោកធ្វើចលនា និងរកពិសាឱសថដែលអាចបណ្ដេញខ្យល់បាន៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់