(+855) 11 909 020 / 69 909 011

វិធីងាយៗទប់ស្កាត់បញ្ហាសក់បែកចុង

សុខភាពៈ សក់បែកចុង គឺជាសក់ដែលមានសភាពស្ងួត គ្មានទម្ងន់ ខ្វះសារធាតុចិញ្ចឹមសក់ សក់ប្រេះ មានស្នាមកង់ៗនៅលើសរសៃសក់ ហើយ​សរសៃសក់ ដែល​បែកចុង​មានលក្ខណៈ​សំពោង និង​បាសចុង។ ដើម្បីទប់ស្កាត់បញ្ហាសក់បែកចុង លោកអ្នកអាចអនុវត្តវិធីងាយៗខាងក្រោមនេះបាន។

 

-កក់​សក់ឱ្យស្អាត ហើយ​ត្រូវជូតសក់​ឱ្យស្ងួត​ជាប្រចាំ

-យក​ឡេ ឬ​ប្រេង បន្ទន់សក់​មកលាបចុងៗ​សក់ ដើម្បី​កុំឱ្យសក់​ស្ងួត 

-ត្រូវលាបប្រេងបន្ទន់សក់ និងអប់សក់ជាប្រចាំ ក្រោយពេលកក់សក់

-ប្រយ័ត្នក្នុងការប្រើប្រាស់ចាហួយលាបសក់ ប្រើប្រាស់​ឡេលាប និង​ថ្នាំអប់​សក់ ព្រោះផលិតផលគ្មានគុណភាព អាចធ្វើឱ្យសក់រឹង ខូច និងបែកចុង

-កុំសក់ត្រូវកម្ដៅថ្ងៃខ្លាំងពេក​ ព្រោះកម្ដៅថ្ងៃជាមូលហេតុធ្វើឱ្យសក់បែកចុង 

-កាត់បន្ថយការប្រើប្រាស់ថ្នាំពណ៌លាបសក់ និងឧបករណ៍បាញ់ផ្លុំសក់ 

-ចុងក្រោយ ដើម្បីទទួលបានសក់ស្អាត ទន់រលោង គ្មានអង្គែ មិនខូចបែកចុង សូមប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីប្រើប្រាស់ផលិតផលឱ្យត្រូវនឹងស្បែកក្បាល និងសក់របស់យើង។ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង​សម្រស់