សុខភាពៈ សក់បែកចុង គឺជាសក់ដែលមានសភាពស្ងួត គ្មានទម្ងន់ ខ្វះសារធាតុចិញ្ចឹមសក់ សក់ប្រេះ មានស្នាមកង់ៗនៅលើសរសៃសក់ ហើយសរសៃសក់ ដែលបែកចុងមានលក្ខណៈសំពោង និងបាសចុង។ ដើម្បីទប់ស្កាត់បញ្ហាសក់បែកចុង លោកអ្នកអាចអនុវត្តវិធីងាយៗខាងក្រោមនេះបាន។
-កក់សក់ឱ្យស្អាត ហើយត្រូវជូតសក់ឱ្យស្ងួតជាប្រចាំ
-យកឡេ ឬប្រេង បន្ទន់សក់មកលាបចុងៗសក់ ដើម្បីកុំឱ្យសក់ស្ងួត
-ត្រូវលាបប្រេងបន្ទន់សក់ និងអប់សក់ជាប្រចាំ ក្រោយពេលកក់សក់
-ប្រយ័ត្នក្នុងការប្រើប្រាស់ចាហួយលាបសក់ ប្រើប្រាស់ឡេលាប និងថ្នាំអប់សក់ ព្រោះផលិតផលគ្មានគុណភាព អាចធ្វើឱ្យសក់រឹង ខូច និងបែកចុង
-កុំសក់ត្រូវកម្ដៅថ្ងៃខ្លាំងពេក ព្រោះកម្ដៅថ្ងៃជាមូលហេតុធ្វើឱ្យសក់បែកចុង
-កាត់បន្ថយការប្រើប្រាស់ថ្នាំពណ៌លាបសក់ និងឧបករណ៍បាញ់ផ្លុំសក់
-ចុងក្រោយ ដើម្បីទទួលបានសក់ស្អាត ទន់រលោង គ្មានអង្គែ មិនខូចបែកចុង សូមប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន ដើម្បីប្រើប្រាស់ផលិតផលឱ្យត្រូវនឹងស្បែកក្បាល និងសក់របស់យើង។
-កែសម្រួលៈ សុខក្រម-Sokhakrom
-ដកស្រង់ពីៈ សុខភាព និងសម្រស់